/ / /

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានចុះធ្វើវេទិការសាធារណ:ផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្ថិភាពទាំង ៧ចំនុច ជូនដល់ប្រជាពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង និងមានការចូលរួមពីលោក អុឹម ឆវិន មន្ត្រីគម្រោងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) បានចុះធ្វើវេទិការសាធារណ:ផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្ថិភាពទាំង ៧ចំនុច ចែកខិតប័ណ្ណផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពី

១.លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ២៤ម/២៤ម របស់អធិការដ្ឋាននគរបាលស្រុកកោះកុង។

២.ផ្សព្វផ្សាយអំពីការរឹតបន្តឹងការផាកវិន័យនិងច្បាប់ចរាចរណ៍ផ្លូវគោក។

៣.ផ្សព្វផ្សាយបែបបទនៃការផ្តល់ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងសេចក្តីជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងផ្តល់ថ្មី។

+មានប្រជាពលរដ្ឋចូលរួមចំនួន ៥០ នាក់ ស្រី ២៧ នាក់។         

 

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ