រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំវិសាមញ្ញមួយដើម្បីធ្វើការផ្សព្វផ្សាយលើសេចក្តីណែនាំ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលឃុំកោះកាពិបានបើកកិច្ចប្រជុំវិសាមញ្ញមួយដើម្បីធ្វើការផ្សព្វផ្សាយលើសេចក្តីណែនាំ និងសេចក្តីជូនដំណឹងលេខ ០៦០/២០ ចុះថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ របស់រដ្ឋបាលស្រុកកោះកុង ស្តីពីការត្រួតពិនិត្យស្ថិតិចេញ ចូលរបស់ប្រជាពលរដ្ឋនៅតាមបណ្តាឃុំ នៃស្រុកកោះកុង ក្រោមការដឹកនាំដោយ លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ កម្លាំងប៉ុស្ត៍រដ្ឋបាល និងប៉ុស្ត៍សុខភាព សរុបចំនួន១២រូប ។

កិច្ចប្រជុំបានពិភាក្សា និងសម្រេចដូចខាងក្រោម៖
១/គ្រប់ភូមិត្រូវធ្វើការផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋរបស់ខ្លួនតាមបណ្តាភូមិនីមួយៗ
២/ប៉ុស្តិ៍រដ្ឋបាល និងភូមិត្រូវតាមដាន និងស្រង់ឈ្មោះប្រជាពលរដ្ឋចេញ និងចូលនៅក្នុងឃុំកោះកាពិ រាល់ថ្ងៃរួចរាយការណ៍មករដ្ឋបាលឃុំអោយបានមុនម៉ោង៤រសៀល ដើម្បីឃុំបូកសរុបរាយការណ៍ជូនរដ្ឋបាលស្រុក។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង