ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុង លោក ទូច វុទ្ធី ប្រធានមន្ទីរ បានទទួលស្វាគមន៍គណៈប្រតិភូ អញ្ជើញមកពីក្រសួងអធិការកិច្ចដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ដើម្បីធ្វើអធិការកិច្ចលើ៖
១.ការអនុវត្តតួនាទី ភារកិច្ច
២.ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
៣.ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ
៤.ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង ។
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣






