លោក ខេង គង់ អភិបាលរងស្រុក តំណាង លោកអភិបាល នៃគណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំ បានចូលរួមកិច្ចប្រជុំ សហការរៀបចំផ្សព្វផ្សាយ និងជ្រើសរើសក្រុមគោលដៅយុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥ លាន នាក់ របស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងនោះក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលការណ៍ បណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ អាហារូបករណ៍ ជូនដល់យុវជនក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិក្សារយៈ ពេល ៤ ខែ ចំនួន ៧២០ នាក់ វគ្គមានចំនួន ២៨ វគ្គក្នុងឆ្នាំសិក្សា២០២៣-២០២៤ បណ្តុះបណ្តាលក្នុងខេត្តកោះកុង សិស្សក្នុងម្នាក់ៗទទួលបានប្រាក់ឧត្ថម្ភក្នុងមួយខែចំនួន ២៨០.០០០ ម៉ឺនរៀល (ពីរយប៉ែតសិបពាន់រៀលគត់) ។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង ៣.០០ នាទី រសៀល