តាមការចាត់តាំងដោយរដ្ឋបាលស្រុកលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរប្រចាំស្រុកបូទុមសាគរ និងក្រុមការងារគម្រោងស្ទៀរ ដើម្បីសម្របសម្រួលប្រជុំក្រុមកសិករស្តីពីក្រុមសន្សំ និងតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារ(ណែនាំអោយប្រើប្រាស់ថ្នាំកំចាត់សត្វដង្កូវ បាញ់ជីបំប៉នកូនដំណាំទៅតាមបែបផែនបច្ចេកទេស) លើដំណាំឪឡឹក ដំណាំត្រសក់ ពេលព្រឹកនៅភូមិជីត្រេះ និងពេលរសៀលភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣