រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង និងសង្កាត់ទាំងបី ក្រោម អធិបតីភាព លោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលសាលាខេត្ត លោក សុប ហ៊ូសេន សមាជិកក្រុមប្រឹក្សាក្រុង លោក សៀង កក្កដា អភិបាលរងក្រុង និងលោក ហួរ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងតំណាងមន្ទីរវិស័យជុំវិញខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ និងអង្គភាពចំណុះរចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ លោក លោកស្រ ចៅសង្កាត់ ចៅសង្កាត់រង ស្មៀន និងអង្គការសង្គមស៊ីវិលនានា ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ។
សិក្ខាសាលាប្រព្រឹត្តទៅ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
December ,11, 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#













