ស្រុកកោះកុង ៖ នៅម៉ោង ៣:៣០ នាទីរសៀលថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ និងជាសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង សហការជាមួយអាជ្ញាធរឃុំតាតៃក្រោម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៧គ្រួសារ រស់នៅភូមិកោះអណ្តែត និងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
ក្នុងនោះទទួលបានសម្ភារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកត្រី ២ដប ប្រេងសណ្តែត ២ដប ស្ករស ២គីឡូ អំបិល ២ថង់ ប៊ីចេង ២កញ្ចប់ ទឹកស៊ីអ៊ីវ ២ដប មី ១កេស និងថវិកាចំនួន ១០០,០០០រៀលគត់