/ / /

លោក សាត សុវណ្ណរ៉េត ប្រធានការិ.សង្គមកិច្ចនិងសុខុមាលភាពសង្គម បានចូលរួនផ្សព្វផ្សាយយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ” រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារលើស្រ្តី និងក្មេងស្រី”

លោក សាត សុវណ្ណរ៉េត ប្រធានការិ.សង្គមកិច្ចនិងសុខុមាលភាពសង្គម បានចូលរួនផ្សព្វផ្សាយយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ” រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារលើស្រ្តី និងក្មេងស្រី”។

*ក្នុងគោលបំណង

១/បង្កើនយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រ

២/លើកម្ពស់ឥរិយាបថវិជ្ជមាន ចំពោះជនរងគ្រោះងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនិងយេនឌ័រ

៣/ប្រមូលមតិយោបល់ជុំវិញការយល់ឃើញ និងការប្តេជ្ញាចិត្តរបស់យុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

៤/លើកម្ពស់ និងជុំវិញអោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំអស់អស់ទាំង សិល្ប:ករ វិស័យឯកជន កនិងការបង្ហាញស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីឆ្លើយតបនឹងសកម្មភាពដែលជាតម្រូវការចាំបាច់ ក្នុងការលើកម្ពស់សមភាពយេនឌ័រ ក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី

៥/គៀងគរការគាំទ្របច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិសយ័ឯកជន ដើម្បីចូលរួមចំណែកក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃ អោយបានទូលំទូលាយ និងគ្រប់គោលដៅទាំងអស់ប្រកបដោយបរិយាប័ន្ន។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ១០ រោចខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    08/06/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង​ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ 

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលេខា ធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលដឹកនាំដោយលោក សួស តារារ័ត្ន ជំនួយការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន (ប.ស.ប.ក) និងលោក ឃួន គឹមសុង មន្ត្រីការិយាល័យ ក.ធ.ប.នៃរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធីផ្តល់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដើម្បីជម្រុញការដាំដុះជាលក្ខណៈគ្រួសារ សាលារៀន និងសហគមន៍នៅក្នុងឃុំទួលគគីរ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព គ្រាប់ពូជបន្លែចំនួន ១១៨គ្រួសារ