លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលខេត្ត ប្រធានលេខាធិការដ្ឋាន នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ប្រធានគណ:កម្មាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងដីកា ស្តីពីការផាកពិន័យអន្តរការណ៍ពាក់ព័ន្ធការចិញ្វឹមសត្វ និងការគ្រប់គ្រងសត្វពាហន: ដោយខ្ជីខ្ជា ជាមួយមន្ទី អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មេធាវីប្រចាំរដ្ឋបាលខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ កែសម្រួល និងឯកភាព លើសេចក្តីចុងក្រោយ។ ជានីតិវិធីបន្តសេចក្តីព្រាងនេះ នឹងត្រូវដាក់ឆ្លងគណ:អភិបាល មុននឹងស្នើបញ្ចូលជារបៀបវារ: ក្នុងកិច្ចប្រជុំក្រុមប្រឹក្សខេត្ត ដើម្បីពិនិត្យ និងអនុម័ត។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ December 7, 2023











