រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយវិទ្យាស្ថាន UPDIS ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ជាប់មាត់សមុទ្រជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយវិទ្យាស្ថាន UPDIS ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ជាប់មាត់សមុទ្រជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។ កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចសន្យាលើសេវាកម្មរៀបចំផែនការមេដើម្បីអភិវឌ្ឍ និងប្រែ ក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណងជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញសិនជិន (Urban Planning and Design Institute of Shenzhen- UPDIS)។ ដើម្បីពង្រីកវិសាលភាពនៃការរៀបចំ ផែនការមេនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយធ្វើវិសោធនកម្មលើកិច្ចសន្យា ដែលបានប្តូរឈ្មោះផែនការមេទៅជា “ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា” និងដើម្បីប្រមូលទិន្នន័យ ឯកសារពាក់ព័ន្ធនានា រដ្ឋបាលខេត្ត និងវិទ្យាស្ថាន UPDIS។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ( ខ) សាលាខេត្តកោះកុង ។
វេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
December ,7, 2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង