/ / /

រដ្ឋបាលខេត្តកោះកុង សហការ ជាមួយតំណាងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងធនាគារពិភពលោក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរជំនាញ និងចុះសិក្សាទីតាំងលើគម្រោងបញ្ចប់ជុំទី២ ជាមួយ COWI « គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា » ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង សហការ ជាមួយតំណាងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងធនាគារពិភពលោក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរជំនាញ និងចុះសិក្សាទីតាំងលើគម្រោងបញ្ចប់ជុំទី២ ជាមួយ COWI « គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា » ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក នួន ពន្លឺ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជាប្រធានអង្គប្រជុំ បានសហការ លោក ចាប់ ច័ន្ទថេរ៉ា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងបទប្បញ្ញត្តិ លោក ហេង សុខសំបូរ ប្រធានការិយាល័យរៀបចំឯកសារនៃនាយកដ្ឋានរៀបចំដែនដី តំណាងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងលោក ROBIN BLOGT តំណាងធនាគារពិភពលោក ។
កិច្ចប្រជុំពិភាក្សាជាមួយមន្ទីរជំនាញលើបញ្ហាប្រឈមសំខាន់ៗដូចខាងក្រោម ៖
១-ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកជំនន់
• ប្រព័ន្ធលូរំដោះទឹកភ្លៀងនិង ប្រព័ន្ធលូទឹកកខ្វក់ ដែលមានស្រាប់មានទំហំតូច ហើយចាស់ៗ និងមិនគ្រប់គ្រាន់សម្រាប់ចំនួនប្រជាជនបច្ចុប្បន្ន ។ មានតម្រូវការក្នុងការសាងសង់និងស្តារប្រព័ន្ធលូចាស់ៗជាចាំបាច់។
• ការធ្វើផែនការសម្រាប់ប្រព័ន្ធលូរំដោះទឹកភ្លៀងនិងប្រព័ន្ធលូទឹកកខ្វក់ ជាតម្រូវការជាបន្ទាន់។
២-ហានិភ័យនៃការការប្រែប្រួលអាកាសធាតុ
• លំនៅក្រៅផ្លូវការ ប៉ែកខាងជើងនិងខាងត្បូងក្រុងត្រូវបានរងការគំរាមកំហែងនៃគ្រោះថ្នាក់មួយចំនួនទាក់ទងនឹងទឹក (ភ្លៀងខ្លាំង ការកើនឡើងនៃជំនោរនិងកម្រិតទឹកសមុទ្រ) ។ អ្នកមានទីលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុង (ជាប់មាត់ទឹក)អាចរងនូវផលប៉ះពាល់ដោយការបំពុលទឹកដោយកាកសំណល់រឹង ។
៣-បរិស្ថាន និងការការពារផ្នែកសង្គម
• ផ្ទៃនៃតំបន់ដែលបានគ្រោងទុកសម្រាប់ទីលានចាក់សំរាម បានរួមតូចដោយសារកំណើននៃការកំណើននៃលំនៅក្រៅផ្លូវការលើតំបន់នោះ។
• ទីលានចាក់សំរាមថ្មី នៅផ្លូវ៤៨ អាចបង្កផលប៉ះពាល់ដល់សុវត្ថិភាពផ្លូវ (ក្លិន)ដោយសារសំណល់រាវ ត្រូវបានហូរឆ្លងកាត់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ តម្រូវអោយមានសកម្មភាពការពារជាចាំបាច់។
៤-ផែនការទីក្រុង និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
• ក្រៅពីប្រព័ន្ធលូរំដោះទឹកភ្លៀងនិង ប្រព័ន្ធលូទឹកកខ្វក់ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជាតម្រូវការចាំបាច់ដើម្បីឆ្លើយតបនឹងនឹងកំណើននៃការបញ្ចេញទឹកកខ្វក់ពីទីក្រុងផងដែរ។
៥-ហានិភ័យនៃការការប្រែប្រួលអាកាសធាតុ
៦-ការគ្រប់គ្រងដីធ្លី ។
ជាចុងក្រោយអង្គប្រជុំសមណូមពរដល់តំណាងធនាគារពិភពលោក ជួយសិក្សាលើបញ្ហាប្រឈមធំៗដែលត្រូវដោះស្រាយមានដូចជា៖
១. ជួយសិក្សាប្រព័ន្ធលូរំដោះទឹកភ្លៀងនិង ប្រព័ន្ធលូទឹកកខ្វក់
២. សិក្សាប្រព័ន្ធលូមេសម្រាប់រំដោះទឹកភ្លៀងនិង ប្រព័ន្ធលូទឹកកខ្វក់
៣. បង្កើតស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់
៤. សិក្សាបច្ចេកទេសទុកដាក់សំរាមនៅទីលានចាក់សំរាមថ្មី ។
បន្ទាប់កិច្ចប្រជុំចប់ក្រុមការងារចុះពិនិត្យលើទីតាំងជាក់ស្តែងមួយចំនួនសម្រាប់បំរើដល់គម្រាងសិក្សាលើគម្រោង« គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា» ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ