/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ប្រចាំឆ្នាំ២០២៣

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃព្រហស្បត្តិ ទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានទទួលស្វាគមន៍ និងទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ២,៣៦៨,០០០រៀល (ពីរលាន បីរយហុកសិបប្រាំបីពាន់រៀលគត់) នៅទីស្នាក់ការសាខា ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ វ៉ា ស៊ិនភីរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមការងារតំណាងអោយឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។

ជាការឆ្លើយតប លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បាននាំនូវប្រសាសន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សន្យាថានឹងប្រើប្រាស់ថវិកាទ្រទ្រង់នេះអោយសមស្របទៅតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ