លោកអនុប្រធានមន្ទីរ និងមន្រ្តីនគបាលយុត្តិធម៌ក្រោមឱវាទមន្ទីរទាំងអស់ ចូលរួមប្រជុំការងារមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម មីន មករា ប្រធានសាលាដំបូខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង លោកព្រះរាជអាជ្ញារង លោកលោកស្រីចៅក្រម នៃសាលាដំបូងខេត្តកោះកុង លោក លោកស្រី ថ្នាក់ដឹកនាំនៃមន្ទីអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ នៃមន្ទីរអង្គភាពនានាជុំវិញខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ៥១នាក់ ស្រី ០៩នាក់។
ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង