/ / /

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងកម្មវិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២៣ខួបលើកទី៧៥ឆ្នាំ ក្រោមប្រធានបទ”សាមគ្គីភាពប្រជាពលរដ្ឋ ដើម្បីយុត្តិធម៌ សិទ្ធិមនុស្ស និងសេវាគាំពាសង្គម” ដែលរៀបចំដោយគណៈកម្មការសហគមន៍ សកម្មជន និងអង្គការសង្គមស៊ីវិល អាដហុក លីកាដូ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាស្ថិតនៅផ្ទះលោក ជុំ ឈឺន ក្នុងភូមិកណ្តោលឃុំកណ្តោល ។
  *គោលបំណងនៃទិវាសិទ្ធិមនុស្សនេះមានចំនួនបី និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនាថ្ងៃនេះមានចំនួនប្រាំ។
  បន្ទាប់ពីបានស្តាប់ការលើកឡើងក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋរួចមក លោក ហាក់ ឡេង អភិបាលរងខេត្តបានមានប្រសាសន៍ថា នៅក្នុងប្រទេសយើងមានការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិមិនចាញ់ បណ្តាប្រទេសដែលជាបិតាប្រជាធិបតេយ្យនោះទេ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧នៃដ្ឋភានេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះក៏មានជ្រុងមួយដែលរាជរដ្ឋាភិបាលបានសម្រេចអោយបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអាត្រាទាបជាង១០ភាគរយ និងការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណះប្រមូលផ្តុំនិងសង្គតិភាព ការកាត់បន្ថយចំណាយបន្ទុកជីវភាពប្រជាជន ដូចដែលប្រធានបទបានលើក្នុងថ្ងៃនេះស្រាប់។ មិនតែប៉ុណ្ណោះលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដោយបានរៀបចំបង្កើតឱ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីទទួលដោះស្រាយ បញ្ហា កង្វល់ និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋយើង។
   ចំពោះសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនាថ្ងៃនេះ ទាំងអាជ្ញាធរគ្រប់ថ្នាក់ និងអង្គការ សមាគម ត្រូវរួមគ្នាជួយដោះស្រាយជូនប្រជាពលរដ្ឋទៅតាមច្បាប់ មិនត្រូវទៅបង្កជាបញ្ហាដែលបំរើឱ្យនយោបាយរបស់ក្រុមនេះ ក្រុមនោះ ឬបក្សនយោបាយណាមួយឡើយ សូមអោយគោរពតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
  ចំពោះការស្នើសូមដោះស្រាយបណ្ណក្រីក្រ បណ្ណសមធម៌ សូមលោកមេភូមិ មេឃុំ ពិនិត្យទៅលើគ្រួសារដែលមានជីវភាពខ្វះខាតងាយរងគ្រោះពិតប្រាកដ ហើយត្រូវបំពេញបែបបទស្នើសុំដោះស្រាយជូនពួកគាត់ ចំពោះប្រជាពលរដ្ឋដែលមានជីវភាពកើនឡើងយើងត្រូវតែស្នើសូមដកយកវិញ។
   បញ្ហាស្នើសូមដោះស្រាយបញ្ហាវិវាទដីធ្លីកន្លងមក គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញបានខំដោះស្រាយបានយ៉ាងច្រើននិងវិវាទខ្លះដែលអាជ្ញាធរខេត្តដោះមិនបានគឺបានផ្ញើជូនទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយជាបន្ត។  
  ហើយថ្ងៃនេះក្នុងនាមជាតំណាងលោកជំទាវអភិបាលខេត្ត នឹងយកបញ្ហា កង្វល់អ្វីដែលបកស្រាយមិនបាននៅថ្ងៃនេះ នឹងបន្តយកជូនលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត។
  ចុងបញ្ចប់នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងអស់លោក លោកស្រីដែលបានចូលរួមទិវាសិទ្ធិមនុស្សនាថ្ងៃនេះ សូមរកទទួលទានមានបាន និងសូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីខានឡើយ។
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ December 6, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ