លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមសក្ខាសាលាស្តីពី «យុទ្ធសាស្ត្រសហគមន៍សាលារៀនលើកទី២» ក្នុងគោលបំណង៖
១/ពិនិត្យលទ្ធផលសិក្សារបស់សិស្សចុងឆ្នាំក្នុងបរិបទ PBC ស្តង់ដាសហគមសាលារៀន និងកំណត់សកម្មភាពអាទិភាពឆ្នាំ២០២៤
២/ឆ្លុះបញ្ចាំងពីការរីកចម្រើននៃការសិក្សា និងកំណត់សកម្មភាពអាទិភាពសម្រាប់ការសិក្សាគម្រោ
៣/ពិភាក្សាពីអនុក្រឹត្យពាក់ព័ន្ធ និងការធ្វើវិមជ្ឈការអំណាចទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងការកសាងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការងាររវាងសហគមន៍សាលារៀន និងអជ្ញាធរមូលដ្ឋាន។
នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប
ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣