លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃរដ្ឋបាលស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារ បានចូលរួមសិក្ខាសាលាស្តីពី“ការពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៣ របស់គម្រោងអាហាររូបត្ថម្ភនៅកម្ពុជា” ក្រោមអធិបតីភាពលោក ជំទាវ ប្រាក់ សោភ័ណនារី នាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ចែករំលែក មេរៀន និងបទពិសោធន៍ក្នុងការគ្រប់គ្រង ការសម្របសម្រួលក្នុងចំណោមអង្គភាពអនុវត្តថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ព្រមទាំងពិភាក្សារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤។ សិក្ខាសាលានេះ មានរយៈ ពេល ០២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសុខាល័យអង្គររីហ្សត និងស្ប៉ា ខេត្តសៀមរាប។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣