/ / /

គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤

គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុងបានអញ្ជើញដឹកនាំ សមាជិកនៃគណៈកម្មការ ដើម្បើប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤។

តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសូមបន្ធូបន្ថយទោស មានចំនួន ០៨នាក់ ក្នុងនោះ៖
១.ការស្នើសូមបន្ធូបន្ថយទោស រយៈពេល ០៣ខែ មានចំនួន ០៦នាក់ (ប្រុស)
២.ការស្នើសុំបន្ធូបន្ថយទោស រយៈពេល ០៦ខែ មានចំនួន ០២នាក់ (ប្រុស)

ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាព លើការដាក់ស្នើសុំបន្ធូបន្ថយទោស រយ:ពេល ០៣ខែ ០៥/០៦សំណើ និងរយ:ពេល ០៦ខែ ០០/០២សំណើ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត  បានថ្លែងអំណរគុណចំពោះការចូលរួមពិនិត្យយោបល់យ៉ាងផុលផូស និងបានណែនាំបន្ថែមឲ្យមន្ទីរពន្ធនាគារខេត្ត ពិនិត្យសំរាំងទណ្ឌិតដើម្បីស្នើសុំបន្ធូរបន្ថយឲ្យស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន  ដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគ្មានអំពើពុករលួយ៕

ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ December 4, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ