/ / /

មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានចូលរួម កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការឆ្នាំ២០២៤ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈប្រព័ន្ធ ZOOM ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង, ថ្ងៃ​ចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក កាន់ សុធន់ ប្រធានមន្ទីរស្តីទី ដោយទទួលបានការចាត់តាំងពីលោកប្រធានមន្ទីរ និងលោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ បានរួមសហការណ៍ដឹកនាំមន្ត្រីរាជការនៅក្នុងអង្គភាពមន្ទីរអភិវឌ្ឍន៍ជនបទ រួមមានប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី ក្រោមឱវាទ សរុបចំនួន ១៦ រូប ស្រី ៤ រូប ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច ZOOM Meeting (ថ្ងៃទី១)​ ក្រោម​ អធិបតីដ៏ខ្ពង់ខ្ពស់  ឯកឧត្ត ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះមានគោរដៅ ចែករំលែកព័ត៌មាន​ ចំណេះដឹងបទពិសោធន៍ការងារដែលមន្ទីរជំនាញគ្រប់បណ្តាលរាជធានីខេត្ត សរុបចេញជារបាយការណ៍ប្រចាំឆ្នាំ២០២៣​ ជូនថ្នាក់ជាតិ និងជាការដកស្រងបទពិសោធន៍​ អំពី ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែង នៃជំនាញនីមួយៗក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជួបប្រទះ នៅក្នុង ឆ្នាំ២០២៣​ កន្លងមក៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ