លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨-២០២២ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
កិច្ចប្រជុំ ដោយផ្តោតលេី៖
១-លទ្ធផល នៃការអនុវត្តន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
២-ការសន្និដ្ឋាន និងវាយតម្លៃ
៣-ទិសដៅសហប្រតិបត្តិការ ក្នុងរយៈពេលខាងមុខ អនុវត្តតាមកម្មវិធីសហប្រតិបត្តិការ រវាងខេត្តទាំងពីរ កោះកុង-គៀនយ៉ាង ដែលបានចុះហត្ថលេខានាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
កិច្ចប្រជុំសម្តៅពិនិត្យឡើងវិញនូវលទ្ធផល នៃការអនុវត្តកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗរួមមាន៖ ការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែនទឹក ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម និងជលផល ការងារយុវជន កិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងទឹកដីខេត្តកោះកុង។
ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ December 4, 2023