លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី ជំនាន់ទី៥ ឆ្នាំ២០២៣ សម្រាប់ក្រុមគោលដៅជាអភិបាលរងក្រុង ស្រុក ខណ្ឌជាស្រ្តី ដែលមានសមាសភាពចូលរួមចំនួន ៤៤រូប នៅទីស្តីការក្រសួងមហាផ្ទៃ។ ដែលធ្វើបទបង្ហាញលោក សុខ បូរ៉ា ប្រធាននាយកដ្ឋាន នៃក្រសួងយុត្តិធម៌ លើប្រធានបទ "ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"
សូមជម្រាបថា កម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី ជំនាន់ទី៥ ឆ្នាំ២០២៣ រៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយឆ្លាស់គ្នាតាមរយៈប្រព័ន្ធហ្ស៊ូម(Zoom) និងនៅទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបំណងលើកកម្ពស់សមត្ថភាពដឹកនាំ និងអភិវឌ្ឍបុគ្គល៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣