លោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានសហការណ៍ជាមួយមន្រ្តីនៃមន្ទីរសុខាភិ បាលខេត្តកោះកុង និងក្រុមការងារ ចុះពិនិត្យសុំបន្តសុពលភាព បន្ទុប់ថែទាំជម្ងឺរបស់ ឈ្មោះ លោកស្រី ថាត ស្រីឡែន និងបន្ទប់ពិគ្រោះព្យា បាលជម្ងឺមាត់ ធ្មេញរបស់ ឈ្មោះលោក ហេង យូហ៊ត និងបន្ទប់ពិគ្រោះព្យាបាលជម្ងឺទូទៅរបស់ឈ្មោះ លោក ផេង សុវណ្ណបញ្ញា សិ្ថតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
វេលាម៉ោង២:០០នាទីរសៀល
ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣