លោក សុខ ភិរម្យ អភិបាលស្រុក អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យា ល័យ ហ៊ុន សែន ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ។
មានការចូលរួមពី លោកស្រី គង់ វាសនា លោក ប៉ែន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាល អនុប្រធានការិយា ល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងមន្រ្តីការិយាល័យ អ.យ.ក.ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា និងអាណាព្យាបាល ។
ក្នុងនោះរដ្ឋបាលស្រុកមណ្ឌលសីមាបានចូលរួមឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និងថវិកាផ្ទាល់របស់លោកអភិបាលស្រុក ចំនួន ២០០,០០០រៀល សរុបចំនួន ៤០០,០០០រៀល ។
ថ្ងៃសុក្រ ៤រោច ខែកក្តិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣
នៅវេលាម៉ោង៨:០០នាទីព្រឹក