តាតៃក្រោម,ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាល មេភូមិ ស្មៀនឃុំ ជំនួយការឃុំ ចូលរួមជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ម្ដាយ ឪពុក អាណាព្យាបាល រួមជាមួយសិស្សានុសិស្ស ដើម្បីអបអរសាទរ ពិធីប្រារព្ធ បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅសាលាបឋមសិក្សានិង អនុតាតៃ ។
ក្រោមអធិបតីភាព លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង (គណ:ធិបតី) ២.លោក ហៀង ហួន ក្រុមប្រឹក្សាស្រុកកោះកុង និងលោកស្រី អ៊ុង សោភ័ណ អនុប្រធានការិយាល័យអប់រំស្រុកកោះកុង។ ក្នងឱកាសប្រារព្ធពិធី លោក ណឹម ភិរម្យ អធិបតីនៃអង្គពិធីបាននូវសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ។បន្ទាប់អធិបតី រួមជាមួយគណៈអធិបតី បានប្រគល់ប័ណ្ណសរសើរជូនសិស្សពូកែលេខ១រហូតដល់លេខ៣ រួមជាមួយសិស្សពូកែអាន ។ សមាសភាពចូលរួម ព្រះចៅអធិការវត្តពោធិគិរីមនោរម្យ លោក ពៅ ច័ន្ទថន ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក លោក អ៊ុន ផា នាយកយោធា វរ:ពីរ លោក ហូ ផាន យោធាវរ:ពីរ លោក បាន ចាន្នារិទ្ធិ ប៉ុស្តិ៍សុខភាពតាតៃក្រោម សរុបចំនួន ២៥២នាក់ ស្រី ១៣១នាក់។