/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ តំណាងមណ្ឌលសុខភាពអណ្តូងទឹក មេភូមិទាំង៧ តំណាងសាលាបឋមសិក្សា សរុប១៨នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៥ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ ប្រចាំខែតុលា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

៤/.ពិនិត្យ ពិភាគ្សា សេចក្តីព្រៀងប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ប្រចាំឆ្នាំ២០២៤

៥/.របាយការណ៍របស់

– គ.គ.ន.ក ឃុំ

– ភូមិទាំង៧

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

– បឋមសិក្សាទាំង៤

– មណ្ឌលសុខភាពអណ្តូងទឹក

៦/.ទិសដៅអនុវត្តបន្ត

– បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

– ជម្រុញការការពារសហគមន៍ធនធានធម្មជាតិ

– បន្តពង្រឹងក្រុមទ្រទ្រង់សុខភាពភូមិ ការអនុវត្តគម្រោងអាហាររូបត្ថម្ភ

– ជម្រុញការរៀបចំស្នាក់ការភូមិគ្រប់ភូមិ

– ការប្រើប្រាស់ឯកសារ និងការផ្តល់ឯកសារដីធ្លី

៧/.បញ្ហាផ្សេងៗ

– ការអនុវត្តគម្រោងមូលនិធិឆ្នាំ២០២៤ នៅតាមាឃ និងទីលានចាក់សម្រាម

– ផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធទឹកស្អាត

៨/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

————————————–

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    08/06/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង​ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ 

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលេខា ធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលដឹកនាំដោយលោក សួស តារារ័ត្ន ជំនួយការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន (ប.ស.ប.ក) និងលោក ឃួន គឹមសុង មន្ត្រីការិយាល័យ ក.ធ.ប.នៃរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធីផ្តល់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដើម្បីជម្រុញការដាំដុះជាលក្ខណៈគ្រួសារ សាលារៀន និងសហគមន៍នៅក្នុងឃុំទួលគគីរ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព គ្រាប់ពូជបន្លែចំនួន ១១៨គ្រួសារ