រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកដឹកនាំកិច្ចប្រជុំដោយ លោក យ៉ង យុិន សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ តំណាង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាល នាយករដ្ឋបាល នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក និងលោកមេឃុំទាំង ០៦ នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។