អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោកប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងពិធីបាល់អំបុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងមានស្តង់សម្រាប់តាំងផលិតផល នៅស្រុកស្រែអំបិល ខេត្តកោះកុង ។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធនានា ប្រជាពលរដ្ឋ និងកងកម្លាំប្រដាប់អាវុធ ។
ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី។