ស្រុកកោះកុង : រសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជេីញចូលរួមវេទិកាផ្សព្វផ្សាយអំពីថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិនិងរដ្ឋបាលស្រុកកោះកុង ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិ១ និងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំកោះកាពិ
សមាសភាព ចូលរួមមាន លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុ មេភូមិទាំង២ភូមិ និងប្រជាពលរដ្ឋសរុបប្រមាណជិ២០នាក់
ស្របពេលជាមួយគ្នានោះ លោកប្រធាន បានលេីកឡេីងថា វេទិកា ផ្សព្វផ្សាយ នេះគឺបេីកទូលាយចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់រូប អាចទទួលដឹងពីថវិការបស់រដ្ឋបាលឃុំ រដ្ឋបាលស្រុក ដោយមិនមានការលាក់លៀម ដោយបេីកចំហរជា សាធារណៈ ជូនពុកម៉ែបងប្អូនទទួលជ្រាប ជូនពុកម៉ែបងប្អូនប្រជាពលដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋាន នឹងសូមពុកម៉ែបងប្អូនជួយផ្សព្វផ្សាយបន្តជូនបងប្អូនដែលមិនបានចូលរួមនាពេលនេះ ឱ្យពួកគាត់បានទទួលជ្រាបពីថវិការបស់រដ្ឋបាលឃុំកោះកាពិសម្រាប់ឆ្នាំ២០២៤ ផង
ជាទីបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណដល់ លោកមឃុំ ដែលបានសហការរៀបចំនូវវេទិកាផ្សព្វផ្សាយនេះឡេីង និងសូមអរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្តាប់ និងពិភាក្សាយ៉ាង ស៉ីជម្រៅលេីការរៀបចំគម្រោងថវិការបស់រដ្ឋបាលឃុំជ្រោយប្រស់ និងសូមជូនពរដល់អ្នកចូលរួមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុខសុវត្ថិភាព ជៀសផុតពីជំងឺទាំងឡាយទាំងពួង ព្រមទាំងជួបនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ