រសៀលថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង មានក្តីសោមនោសសប្បាយរីករាយ យ៉ាងក្រៃលែង ដែរបានទទួលស្វាគមន៍ ឯកឧត្តម កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកោះកុង តំណាង ឯកឧត្ត នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញមកទស្សកិច្ច សំណេះសំណាលសួរសុខទុក្ខ និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃមន្ត្រីព័ត៌មានខេត្តកោះកុង។
ក្នុងឱកាសជួបជុំពិភាក្សការងារនេះ ឯកឧត្តម កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកជួយការងារមន្ទីរព័ត៌មានខេត្តកោះ បានផ្តល់នូវប្រសាសន៍យ៉ាងមានសារៈសំខាន់ និងបានផ្តល់នូវបច្ចេកទេស បទពិសោធន៍ការងារ ពិសេបានយល់ព្រមតាមសំណើរដើម្បីឧបត្ថមគាំទ្រនូវសំភារៈបច្ចេកទេសដល់ការិយាល័យជំនាញ នៃមន្ទីរព័ត៌មានខេត្តកោះកុង ដើម្បីជួយសំរួល និងជម្រុញគាំទ្រដល់ប្រសិទ្ធភាពការងារនៃមន្ទីរព័ត៌មាន។
មានប្រសាសន៍ស្វាគមន៍ក្នុងដំណើរទស្សនៈកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តម មុំ មាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មាន មានក្តីសោមនោសសប្បាយរីករាយយ៉ាងក្រៃលែង ដែរ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន បានចាត់តាំង ឯកឧត្តម កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អោយទទួលបន្ទុកចុះជួយការងារមន្ទីរព័ត៌មានខេត្តកោះកុង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ជូនដល់ ឯកឧត្តម កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ សូមឯកឧត្តមទទួលបាននូវការគោរពដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ផាណែត 0978222249