លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំបើកសំណើរដេញថ្លៃលទ្ធកម្ម ស្ដីពីការជួសជុលផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១២ម៉ែត្រ លើកគ្រឹះក្រោមកម្រាស់ ០,២០ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ចំនួន១កន្លែង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង និងការងារជួសជុលផ្លូវបេតុងអាមេប្រវែង ២៧៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ចំនួន១កន្លែង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាមូលនិធិស្រុកឆ្នាំ២០២៣) ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល