/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សសង្កាត់ នៅថ្នាក់ក្រុងខេមរភូមិន្ទ ក្រោមប្រធានបទ ផលប៉ះពាល់ដែលបណ្តាលមកពីសំរាម និងសំណល់រឹង ទូទាំងក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំសិក្ខាសាលាជាមួយក្រុមប្រឹក្សសង្កាត់ នៅថ្នាក់ក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលក្រុង លោក កាយ ក្រុង អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដា្ឋន ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ។ សិក្ខាសាលានេះមានគោលបំណង ១/ ពង្រឹងសមត្ថភាពក្រុមប្រឹក្សាសង្កាត់ លើគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ២/ បង្កើនការយល់ដឹងពីទស្សនទានសំខាន់ៗ នៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ ៣/ ពង្រឹងទំនាក់ទំនងអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ ៤/ ផ្តល់ឱកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនៅមូលដ្ឋាន ក្នុងការពិភាក្សា និងស្វែងរកដំណោះ ស្រាយលើបញ្ហាប្រឈមនានាលើការអភិវឌ្ឍមូលដ្ឋាន។ ៥/ បង្កើនការយកចិត្តទុកដាក់ លើបញ្ហាអនាម័យ បរិស្ថាន និងសុខុមាលភាពសង្គម ។

សមាសភាពអញ្ជើញចូលរួមមាន : -ក្រុមប្រឹក្សាក្រុង -គណៈអភិបាល -តំណាងសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង -នាយក នាយករងរដ្ឋបាល -ការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលក្រុង -ប្រដាប់អាវុធទាំងបី
-ក្រុមប្រឹក្សាសង្កាត់ មេភូមិ/អនុភូមិ
-លោកគ្រូ អ្នកគ្រូ
-អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបប្រមាណ ១២៣រូប ស្រី៤៤រូប។ សិក្ខាសាលាប្រព្រឹតទៅនៅសាលប្រជុំសាលាក្រុង ក្រោម
ថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧៖៣០ នាទីព្រឹក។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ចាតសូ រស្មី និងឯកឧត្តម បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ