/ / /

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក ប្រាក់ វិចិត្រ អភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តី ការិយាល័យ និងអង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងបី ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក ប្រាក់ វិចិត្រ អភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តី ការិយាល័យ និងអង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងបី ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាមាតាក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ ។ ពិធីគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅភូមិគ្រឹះសម្តេចពិជ័យសេនា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង