ស្រុកកោះកុង : ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី សឿ សាវី អនុប្រធានក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានដឹកនាំលោក លោកស្រីសមាជិកក្រុមការងារ ចូលរួមវគ្គហ្វឹកហ្វឺន ស្តីពីការរៀបចំ និងអនុវត្តផែនការកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ការៀបចំរបាយការណ៍ វឌ្ឍនភាពមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ដែលរៀបចំដោយក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្ត នៅសាលប្រជុំសាលាស្រុកកោះកុង ។