ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
នៅវេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។
របៀបវារះនៃកិច្ចប្រជុំ ៖
១. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ
២. ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៏ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំកោះកាពិ
៤. ឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៥. ឆ្លងរបាយការណ៍បូកសរុបទិន្នន័យប្រជាពលរដ្ឋ
៦. ផ្សព្វផ្សាយការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ
៧. អនុម័តលើទម្រង់ថវិកាឃុំ ឆ្នាំ២០២៤
៨. បញ្ហាផ្សេងៗ
៩. បិទអង្គប្រជុំ
សមាសភាពចូលរួម ៖
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ
- មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ
- ប្រធានសហគមន៍កោះស្រឡៅ
- នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ បឋមសិក្សាកោះកាពិ និងបឋមសិក្សាឡាំដាំ
- តំណាងប្រជាពលរដ្ឋភូមិ១
- សរុបចំនួន ១៩នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ ៕
អត្ថបទ : លឹមឧត្តម