ថ្ងៃពុធ ១០កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមថ្នាក់មូលដ្ឋានប្រចាំស្រុកកោះកុងក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានសមាគមថ្នាក់មូលដ្ឋានខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕