ព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក ឃឹម ច័ន្ទឌី អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលមានការចូលរួមពី លោកនាយករងរដ្ឋបាល លោកមេបញ្ជាការ មេបញ្ជការរង កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងឧទ្យានជាតិបូទុមសាគរ លោកមេឃុំព្រែកខ្សាច់ មន្ត្រីការិ.ភូមិបាល សរុបសមាសភាពចូលរួម ១០ រូប ។ របៀបវារ:រួមមាន÷
១.ផ្សព្វផ្សាយ ស.ជ.ណ លេខ ១១៤/២០ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ និងវិធានការអនុវត្ត រកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់
២.បញ្ហាផ្សេងៗ
![](https://asset.cambodia.gov.kh/provincial/sites/12/2020/04/9E3B06EA-C38A-4913-8E5B-66AB78B4A58F-1024x767.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/04/6465A4B5-0DFA-4133-9B62-8014F5FD57CF-1024x767.jpeg)