ស្រុកស្រែអំបិល៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ក្នុងនោះដែរលោកអភិបាលរងស្រុក បានស្នើឲ្យលោក លោកស្រី លើកឡើងពីបញ្ហាប្រឈមនានាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ។
ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា