រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកថ្មបាំង (គម្រោងស្ទៀរ) ចុះពិនិត្យតាមដានក្រុមអ្នកផលិតបន្លែ និងរៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការធ្វើផែនការអាជីវកម្ម និងផែនការដាំដុះ

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី វ៉ុិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកថ្មបាំង (គម្រោងស្ទៀរ) 

ចុះពិនិត្យតាមដានក្រុមអ្នកផលិតបន្លែ នៅភូមិកំលត និងភូមិជាំស្លា ឃុំជីផាតខេត្តកោះកុង ដែលមានកសិករចូលរួមសរុប ០៤នាក់ ស្រី ០១នាក់ ។

ប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតអពីការធ្វើផែនការអាជីវកម្ម និងផែនការដាំដុះ បានចំនួន ០២ក្រុម នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២៧នាក់ ស្រី ១៥នាក់ ។

ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង