រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង ដឹកនាំដោយលោកស្រី កង ឡាយ មេឃុំ និងលោកទូច សុវណ្ណ សមាជិក្រុមប្រឹក្សាស្រុកឃុំ សហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងកម្លាំប្រជាការពារ បានចាក់មេក្រូផ្សព្វផ្សាយ ពីការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវិដ-19

ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រោយពីមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង រដ្ឋបាលឃុំត្រពាំងរូង ដឹកនាំដោយលោកស្រី កង ឡាយ មេឃុំ និងលោក ទូច សុវណ្ណ សមាជិក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

និងកម្លាំងប្រជាការពារ បានចាក់មេក្រូ នៅសាលាឃុំ ស្តីពីការផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុសកូវិដ-19

អត្ថបទទាក់ទង