លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកបូទុមសាគរ (គម្រោងស្ទៀរ)
ពេលព្រឹក រៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតបន្លែ នៅភូមិកណ្តោល ឃុំកណ្តោល មានកសិករចូលរួមសរុបចំនួន ១១នាក់ ស្រី ០៣នាក់
ពេលរសៀល ប្រជុំក្រុមកសិករអ្នកផលិតដំណាំបន្លែ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានកសិករអ្នកចូលរួមសរុប ១៤នាក់ ស្រី ០៩នាក់ ស្តីពីការការសន្សំប្រាក់ ការកម្ចី ការកត់ត្រាបញ្ជីស្នាម ផែនការផលិត និងផែនការអាជីវកម្មរបស់ក្រុម។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង