កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង ធ្វើការឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ឆ្នាំផលិត2004 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AM-0630 នៅចំណុចភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តសង្ស័យខាងលើត្រូវបានកម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករខេត្ត ដើម្បីបន្តរអនុវត្តតាមនិតិវិធី៕
ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ November 14, 2023