ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រោយពីមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង រដ្ឋបាលឃុំកោះកាពិ ដឹកនាំដោយលោក អ៊ឹង គី សមាជិកក្រុមប្រឹក្សាឃុំ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងប៉ុស្តិ៍សុខភាព បានចាក់ធុងបាស នៅសាលាឃុំ ស្តីពីការផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុស។
ប្រភព៖ សន សេង