/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង៧ចំនុចដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ស្ថិតនៅសាលារៀនបឋមសិក្សាព្រែកស្វាយភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង៧ចំនុចដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ស្ថិតនៅសាលារៀនបឋមសិក្សាព្រែកស្វាយភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ ក្មេងទំនើង គ្មានល្បែងស៊ីសងគ្រប់ប្រភេទ និង គ្មានអំពើហឹង្សារក្នុងគ្រួសារ
-ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍
-អំពីការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ-១៩
បន្ថែមលើសពីនឹងទៀតគឺបានពន្យល់ពួកគាត់ដែលមានអត្តសញ្ញាណប័ណ្ណជិត ឬហួសសុពលភាព និងមានកូនអាយុចាប់ពី១៥ឆ្នាំឡើងអោយទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ នៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់អោយទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ផងដែរ ។
ណែនាំពួកគាត់ពេលបើកបរម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ បើកបរតាមល្បឿនកំណត់ ហាមកុមារមិនទាន់គ្រប់អាយុមិនអោយបើកម៉ូតូ ។
*លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន៦៨នាក់ ស្រី៣៨នាក់
*មានការចូលរួមពីផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងប្រជាការពារ ។
ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១០៖០០នាទីព្រឹក November,15,2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង