រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះពិនិត្យទីតាំសាងសងផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំលោក ទូច សុវណ្ណ ជំទប់ទី២ និងលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមជាមួយក្រុមការងារសុរិយោដីស្រុកកោះកុង ដឹកនាំដោយលោក ពៅ ច័ន្ធថន ប្រធានការិយាល័យភូមិបាលស្រុកកោះកុងចុះពិនិត្យទីតាំងដីស្នើសុំសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋ រស់នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង