រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ និងប៉ុស្តិ៍សុខភាព ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ចំនួន០១ លើកដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម: ☆ ដោយលើកយកប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយបន្ថែមដូចខាងក្រោម ៖ ១. ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី២. ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ៣. គ្មានអំពើហិង្សាក្នុងគ្រួសារជួញដូរស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានកូនគ្រប់អាយុ១៥ឆ្នាំ និងអត្តសញ្ញាណប័ណ្ណផុតសុពលភាព អោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលស្រុក???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២៩ នាក់ ស្រី ១៤ នាក់ ។