លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំស្តង់ សម្រាប់តាំងពិពណ៌ ដើម្បីត្រៀមរៀបចំពិធីបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៣ នៅស្រុកស្រែអំបិល ខេត្តកោះកុង ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
November ,13, 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#