លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារថ្នាក់ក្រុង និង សង្កាត់ស្ទឹងវែង ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងវែង ចូលរួមពិធីបើកការដ្ឋាន ពង្រីក និងស្ថាបនាក្រាលកៅស៊ូ AC លើកំណាត់ផ្លូវ តាឆែមយាយយីប ចាប់ពីចំណុចផ្លូវកែងសេរីកា រហូតដល់ គេហដ្ឋានសម្ដេចពិជ័យសេនា ទៀ បាញ់ ។ ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង ។
វេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
November ,13, 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








