លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលរងខេត្ត លោកអភិបាលស្រុកស្រែអំបិល ព្រមទាំងក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ថុង ចន សមាជិកព្រឹទ្ធសភា អញ្ជើញចុះចែកអំណោយជូនដល់ជនចាស់ជរាក្រីក្រចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០kg ត្រីខ១០កំប៉ុង សាប៊ូ លុច្ស១ដុំ ម៉ាស់១ ក្រម៉ាបង់ក ១ ថវិកា ៥០,០០០រៀល ស្ថិតនៅភូមិនាពិសី ភូមិអន់ឆ្អើត ភូមិខ្សាច់ក្រហម ភូមិតាបែន និងភូមិចំបក់ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។