ស្រុកកោះកុង : កាលពីថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិកគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាង លោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង សហការជាមួយអាជ្ញាធរឃុំជ្រោយប្រស់ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រូសារចាស់ជរា គ្រួសារងាយរងគ្រោះសរុប ០៣គ្រួសារនៅចំណុចអាវឡាតាន់ ភូូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ក្នុងស្រុកកោះកុង ខេត្តកោះកុង ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិខ្មែរ ១កេះ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេះព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ។