ស្រុកកោះកុង : ថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិកគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាង លោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង អមដំណើរលោកបណ្ឌិត សំឃីត វៀន អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ និងអាជ្ញាធរឃុំកោះកាពិ និងឃុំជ្រោយប្រស់ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រូសារចាស់ជរា គ្រួសារងាយរងគ្រោះសរុប ៦០គ្រួសារ នៅចំនួន០២ទីតាំង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ចំនួន៣៨គ្រួសារ និងចំណុចអាវឡាតាន់ ភូូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ចំនួន ២២គ្រួសារ ក្នុងស្រុកកោះកុង ខេត្តកោះកុង ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិខ្មែរ ១កេះ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេះព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ។