រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានចូលរួមក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងភូមិកោះស្រឡៅ ចំនួន ៣៥ គ្រួសារ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។

ថ្ងៃ អាទិត្យ ១៤ រោច ខែ អស្សុជ ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោក អុឹង គី ជំទប់ទី១ឃុំតំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ  និងសមាសភាពដែលពាក់ព័ន្ធចូលរួមក្នុងកម្មវិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិកោះស្រឡៅ ចំនួន ៣៥ គ្រួសារ  ក្រោមអធិបតីភាពលោកឯកឧត្តមបណ្ឌិត សំឃិត វៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ សម្ភារៈទទួលក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូ មី ១កេះ ត្រីខ ១យួរ ទឹក១កេះ និងទឹកប្រាក់ចំនួន៨០,០០០រៀល ។ សមាសភាពចូលរួមសរុប ៧០នាក់ ស្រី៤០នាក់ នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង